យល់ដឹងសិល្បៈកម្សាន្ត

មកទស្សនាទិដ្ឋភាពទូទៅ នៃផ្សារទំនើប MiDTOWN MALL បើកថ្មីលើផ្លូវ ២០០៤ បានដឹងថាឡូយកប់យ៉ាងណា!

ភ្នំពេញ៖ ​ថ្មីៗនេះផ្សារទំនើបថ្មីមួយទៀតក៏កំពុងតែធ្វើឱ្យកក្រើកទីក្រុងភ្នំពេញយើងមិនចាញ់ផ្សារទំនើបជិតស្តាតអូឡាំពិចឡើយ នោះគឺ MiDTOWN MALL ។

MiDTOWN MALL ​ក្រៅពីមានភាពទំនើបមិនចាញ់ផ្សារទំនើបថ្មីៗផ្សេងទៀតហើយ ​ហាងទំនិញក៏សុទ្ធតែពិសេសៗ  និងមានប្លែកថ្មីផងដែរ ​សម្រាប់អ្នកដែលមានបំណងដើរផ្សារ ​Shopping  រកហាងទទួលទានប្រេនៗបើកថ្មីដែលមានរសជាតិឆ្ងាញ់ពិសា  ហើយទីតាំងក៏មិនឆ្ងាញ់ពីទីប្រជុំជននោះឡើយ ។

គួរឱ្យដឹងផងដែរថា MiDTOWN MALL មានទីតាំងស្ថិតនៅលើបណ្តោយផ្លូវ 2004 កែងផ្លូវ 13B សង្កាត់ទឹកថ្លា  ខណ្ឌសែនសុខ ក្រុងភ្នំពេញ  ដោយផ្សារទំនើបនេះមានកម្ពស់ ៣ជាន់ ជាផ្សារដែលបណ្តុំការដាក់លក់ទំនិញទំនើបៗជាច្រើនមុខ៕

Comment here