សិល្បៈកម្សាន្ត

ចាំទេ ក្រុមរាំដែលល្បីថារាំ ​Cover បទ ​BTS ឡើងឡូយកប់ មកម្តងនេះស្រាប់តែច្រៀង ​Cover បទ LOVE SCENARIO របស់ ​IKon ឡើងពិរោះប្លែកខ្លាំង (មានវីដេអូ)

ភ្នំពេញ៖ ក្រុមរាំខ្មែរប្រុសស្អាត មានស្តាយ៍តុបតែងមើលមួយភ្លែតដូចកូរ៉េ  Arrow Plas ធ្លាប់បានបញ្ចញស្នាដៃក្នុងការបញ្ចេញវីដេអូក្បាច់រាំ Cover បទកូរ៉េដ៏ល្បីរបស់ BTS មានចំណងជើងថា Boy With Love ស្ទើរតែដូចម្ចាស់ដើម ធ្វើឱ្យមានការកោតសរសើរ និងចែកចាយវីដេអូយ៉ាងច្រើនពេញបណ្តាញសង្គម។

កាន់តែពិសេស ​ពេលនេះ Arrow Plas បានត្រលប់មកវិញកាន់តែប្លែក និងឡូយជាងមុន ​នោះគឺការ Cover ចម្រៀងមួយបទយ៉ាងពិរោះមួយបទរបស់ IKon មានចំណងជើងថា LOVE SCENARIO ធ្វើឱ្យផ្ទុះការកោតសរសើរជាថ្មី ថាមិនត្រឹមតែជាក្រុមរាំដែលមានក្បាច់រាំរស់រវើក ​តែសំឡេងក៏ពិរោះមិនចាញ់តារាចម្រៀងអាជីពដែរ។

បន្ថែមពីនោះ ​សូម្បីតែការសម្តែង និងការថតវីដេអូ ក៏មាន ​Style  ប្លែកថ្មី ​មើលទៅជក់ចិត្ត ​អាចថាជាវីដេអូចម្រៀងមួយដែលឡូយកប់ស្ទើរតែដូចតារាល្បីកូរ៉េយ៉ាងអ៊ីចឹង។ ​

បញ្ជាក់៖ សូមជម្រាបផងដែរថា ​នៅថ្ងៃទី ០៥ ​ខែកក្កដា ​ឆ្នាំ ​២០១៩ នេះ ក្រុមរាំល្បី ​Arrow  Plas  នឹងមានវត្តមានការសម្តែងពិសេសនៅរោងភាពយន្តទំនើប  ​Prime  Cineplex  សុវណ្ណា ​ចាប់ពីម៉ោង ៤ល្ងាចតទៅ ​នៅក្នុងកម្មវិធី « ព្រឹត្តិការណ៍ទស្សនាកុនជុំគ្នាជាមួយគ្រួសារពោតផ្ទុះលើកទី២  » កុំភ្លេចទៅទស្សនា និងចូលរួមទាំងអស់គ្នាណា!

ដូច្នេះចង់ដឹងថាក្រុម Arrow Plas មានវីដេអូដ៏ជក់ចិត្ត និងចម្រៀងពិរោះបែបណា តោះ! មកទស្សនាវីដេអូចម្រៀងនេះទាំងអស់គ្នា៖

Comment here