សង្គម & ប្លែកៗ

ចូលរួមកម្មវិធីដាំដើមឈើ បានទាំងជួយសង្គម បានទាំងធ្វើបុណ្យ ​ហើយបានដើរកម្សាន្តសប្បាយកន្លែងធម្មជាតិនៅខេត្តសៀមរាបទៀត!

​ព្រៃឈើមានប្រយោជន៍ខ្លាំងណាស់សម្រាប់ភពផែនដី ​ក្រៅពីផ្តល់ម្លប់ បន្ថយកម្តៅផែនដី  ផ្តល់ទឹកភ្លៀង ​ដើមឈើអាចជួយបង្កើនអុកស៊ីហ្សែន ការពារព្យុះភ្លៀង ​និងគ្រោះធម្មជាតិបានយ៉ាងល្អ  ដែលជាហេតុយើងត្រូវរួមគ្នាថែរក្សាព្រៃឈើ និងនាំគ្នាដាំដើមឈើបន្ថែមទៀតដើម្បីជីវិតមនុស្សជាតិដែលរស់នៅលើផែនដី។

ហេតុនេះហើយបានជាថ្មីៗនេះ  ក្រុមរួមគ្នាដើម្បីការងារសង្គម Together For Social Work បានរៀបចំកម្មវិធីដាំកូនឈើចំនួន 2019 ដើម ក្រោមប្រធានបទ « ដាំកូនឈើដើម្បីបរិស្ថាន និងជាជម្រកជីវិតមនុស្សសត្វ » លើកទី3 ក្នុងន័យរួមចំណែកជួយដល់បរិស្ថាន ដោយកម្មវិធីនេះនឹងធ្វើឡើង នៅថ្ងៃ អាទិត្យ ទី១៤ ខែកក្តដា ឆ្នាំ2019 ខាងមុខនេះ  ក្នុងបរិវេណអាស្រមកង្រី ស្ថិតនៅលើភ្នំកង្រី ក្នុងដែនឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប ។

លើសពីនេះ បន្ទាប់ពីចប់កម្មវិធីដាំកូនឈើរួច នឹងមានការធ្វើការវេទៀនព្រះវស្សាដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងពុទ្ធសីមាអាស្រមកង្រី រួចនឹងមានកម្មវិធីចេញដំណើរកំសាន្តទៅទស្សនាកម្សាន្ត ទេសភាពផ្កាចាហួយនៅភ្នំអំពិល និងតំបន់ដីរលុះ រួមទាំងតំបន់ពើងធម្មជាតិមួយចំនួនទៀតនាបរិវេណភ្នំអំពិល ភ្នំតាទួស ភ្នំកង្រី។

ចំពោះសប្បុរជន ​និងយុវជននានាដែលមានចំណងចូលរួមជាថវិកា ​សម្ភារ និងចំណិអាហារក្នុងកម្មវិធីនេះ ​ចង់ចូលរួមដោយផ្ទាល់ សូមធ្វើការសាកសួរព័ត័មានបន្ថែម និងទំនាក់ទំនងចុះឈ្មោះតាមរយៈលេខទូរស័ព្ទ ៖ 093 89 1997 / 087 25 27 66 / 097 40 21 526 / 096 58 89 534 / 089 97 88 05 ដោយការចុះឈ្មោះនឹងបញ្ចប់មុនថ្ងៃ ទី ​១២ ​ខែកក្កដា ឆ្នាំ  ២០១៩៕

 

Comment here