សង្គម & ប្លែកៗសិល្បៈកម្សាន្ត

កម្មវិធីជួបជុំអ្នកមើលកុនធំជាងគេបង្អស់មិនធ្លាប់មាននៅស្រុកខ្មែរ រៀបចំដោយពោតផ្ទុះ និង Prime Cineplex ខ្មែរ ប្រជុំដោយអ្នកស្នេហាកុន និងតារាល្បីៗចូលរួមឡើងផ្អើលរោងកុន

ភ្នំពេញ៖​​​​ អាចថាជាព្រឹត្តិការណ៍មួយដ៏ពិសេសដែលមិនធ្លាប់មាននៅស្រុកខ្មែរ ដោយ ពោតផ្ទុះ-PopconKH ​គេហទំព័រវិភាគកុនលេខ១នៅកម្ពុជា បានរៀបចំកម្មវិធី «ព្រឹត្តិការណ៍ទស្សនាកុនជាមួយគ្រួសារពោតផ្ទុះលើកទី២​​» ​យ៉ាងអធឹកអធមនៅក្នុងរឿង មនុស្សពីងពាង: ឆ្ងាយពីផ្ទះ Spider-Man  Far  From  Home ដោយមានការសហការយ៉ាងស្អិតរមួតជាមួយនឹងរោងកុនទំនើបលំដាប់ថ្នាក់កូរ៉េនៅកម្ពុជា ​Prime  Cineplex កាលពីថ្ងៃទី ០៥ ​ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ។

កម្មវិធីដ៏អស្ចារ្យមួយនេះ បានរៀបចំឡើងដោយមានការរៀបចំកម្មវិធីពិសេសៗសប្បាយៗជាច្រើនដូចជា  ការសម្តែងក្បាច់រាំពីក្រុម ​Ninja  Top ការសម្តែង ​Show  ពិសេសៗពី CosplaySpider-Man  តារាចម្រៀង ​អាតីវាយម៉ាលុយ និង ​Ry  Rangsey  កម្មវិធីសំណេះសំណាលជំនួបរវាងអេតមីន និងហ្វេនពោតផ្ទុះ ការលេងហ្គេមសប្បាយៗឈ្នះរង្វាន់ជាដើម ​ដោយមានការបម្រើជូនជាអាហារសម្រន់ និងការថតរូបជុំគ្នាយ៉ាងសប្បាយរីករាយផងដែរ។

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ កម្មវិធីដ៏អធឹកអធមសប្បាយរីករាយនេះត្រូវបានចូលរួមដោយសមាជិកគ្រួសារពោតផ្ទុះទូទាំងប្រទេសទាំងទីក្រុងភ្នំពេញ និងហ្វេនៗដែលបានឡើងមកពីខេត្តបាត់ដំបង  និងសៀមរាបផ្ទាល់ ហើយកាន់តែពិសេសអស្ចារ្យក៏មានវត្តមានតារាល្បីៗជាច្រើនដួងបានផ្តល់ជាកិត្តិយសចូលរួមយ៉ាងច្រើនផងដែរ។

​ព្រឹត្តិការណ៍ដ៏រីករាយ និងមិនធ្លាប់មាននៅស្រុកខ្មែរមួយនេះបានផ្តល់បទពិសោធន៍នៃភាពសប្បាយរីករាយថ្មី ​ដែលមិនត្រឹមតែមានកម្មវិធីសប្បាយៗប្លែកៗ តែក៏បានផ្តល់ចំណីអារម្មណ៍ថ្មី និងរំភើប ដែលមិនធ្លាប់មាន នោះគឹការទស្សនាកុនជុំគ្នា ​1 Hall 1  គ្រួសារទាំង ​២៩៩កៅអីនៅ ​ Hall 3D Dolby  Atmos  បច្ចេកវិទ្យាទំនើបថ្មីសំឡេងច្បាស់ល្អគ្មាន២ របស់ ​Prime  Cineplex ។

គួរឱ្យដឹងផងដែរថា កម្មវិធីនេះប្រព្រឹត្តិទៅយ៉ាងរលូនគឺដោយសារតែមានការសហការណ៏រៀបចំយ៉ាងស្អិតរមួតពីរោងភាពយន្ត​ទំនើប Prime Cineplex Cambodia ដែលជារោងកុនបែបកូរ៉េដំបូងគេក្នុងប្រទេសកម្ពុជា រួមទាំងមានមានដៃគូឧបត្ថម្ភផ្សេងៗទៀតដូចជា៖

ឧបត្ថម្ភធំដោយៈ

ទីក្រុងម៉ូត City Mode ហាងលក់សំលៀកបំពាក់បុរសទាន់សម័យ​ ដែលបានសហការឧបត្ថម្ភធំ​ដល់​កម្មវិធី​ ដែលមានអាស័យដ្ឋាន​ នៅផ្លូវកម្ពុជាក្រោម​ ផ្ទះលេខ​ 334-336 ខាងកើតស្តុបណានជីង​ ចំងាយ​ 30 ម៉ែត្រ​ មានលេខទំនាក់ទំនង 086 482 112 ។

សហការឧបត្ថម្ភដោយៈ

Klassy Watches ហាងលក់នាឡិកាដៃបុរស-នារីទាន់សម័យ បានសហការឧបត្ថម្ភ​ដល់​ ការរៀបចំកម្មវិធីមានទីតាំងនៅផ្ទះលេខ​ 45Eo ផ្លូវលេខ 240 ខាងលិច ឆៀងខាងត្បូងព្រះបរមរាជវាំង ចំងាយ​ 50 ម៉ែត្រ​ ទូរសព្ទ័លេខ 015 751 077។

BN Lighting មានផ្តល់នូវសេវាកម្ម ជួល និងរៀបចំភ្លើងពណ៌គ្រប់ប្រភេទ ព្រមទាំងកម្រាលព្រំសម្រាប់កម្មវិធីដ៏ស្រស់ស្អាត ដែលបានជួយឧបត្ថម្ភក្នុងកម្មវិធី អាចទំនាក់ទំនងតាមទូរស័ព្ទលេខ 069 939 093៕

Comment here