សង្គម & ប្លែកៗសិល្បៈកម្សាន្ត

ពេលយប់ស្អាតកប់! ការបញ្ជាដើមស្រការនាគ អោយវាចេញផ្លែខុសរដូវ របស់កសិករខ្មែរនៅ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

លោកអ្នកប្រហែលជាបានដឹងរួចមកហើយថា ​នៅខេត្តបាត់ដំបងមានដំាំណដាំដុះថ្មិជាច្រើនប្រភេទដែលជាផ្លែឈើបរទេស ​ហើយកាលពីមុនគ្រប់គ្នាតែងយល់ថាស្រុកខ្មែរមិនអាចដាំផ្លែឈើបរទេសបានឡើយដោយសារតែអាកាសធាតុ និងសន្ថានដីជាដើម។

ជាក់ស្តែងខេត្តបាត់ដំបងបានសាកល្បងដាំដុះដំណាំជាច្រើនប្រភេទបានជោគជ័យ ​ដូចជា  ដើមទំពាំងបាយជូរ ​និងដើមស្រការនាគជាដើមដែលធ្វើឱ្យប្រជាជានខ្មែរជាច្រើនស្រឡាំងកាំងមិននឹកស្មានថាខ្មែរយើងក៏អាចដាំបានដោយប្រើបច្ចេកទេសដ៏ពិសេសសោះ។

ដោយឡែក រូបភាពប៉ុន្មានសន្លឹកនៃបច្ចេកទេសដាំដុះ ការបញ្ជាដើមស្រការនាគ អោយវាចេញផ្លែខុសរដូវ របស់កសិករខ្មែរនៅ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ​ពិតជាមានទេសភាពស្រស់ស្អាតមែនទែន  ដោយប្រជាជនបានប្រើបច្ចេកទេសដាក់ពន្លឺភ្លើងជុំវិញដើមស្រការនាគ ដើម្បីធ្វើឱ្យស្រកានាគឆាប់ផ្លែ ន្អាលប្រមូលផលដំណាំផងដែរ ​ដែលបច្ចេកទេសនេះមិនត្រឹមតែបានផល ​តែក៏ផ្តល់នូវទស្សនីយ៍ភាពស្រស់ស្អាតនាពេលរាត្រីផងដែរ។

សូមទស្សនារូបភាពខាងក្រោមដែលមានប្រភពពី IMan-KH

Comment here