ខ្សែភាពយន្តរឿងកុមារី ២៥ ឆ្នាំ កាលពីប៉ុន្មានឆ្នាំមុនពិតជាទទួលបានការគាំទ្រខ្លាំងមែនទែន ដោយសារតែវាគឺជាខ្សែភាពយន្តបែបកំប្លែងធ្វើឱ្យទស្សនិកជនទប់សំណើចពុំបាន ជាពិសេស សូម្បីតែបទចម្រៀង Ost «លោកពូ» ក្នុងខ្សែភាពយន្តនេះ ក៏បង្កប់នូវភាពកំភ្លុកកំប្លែងដែរ ដែលត្រូវបានដឹងថាច្រៀងដោយកុមារា ម៉ុង ម៉ានុត (ច្រៀងធ្វើជាសម្លេងស្រី) ត្រូវជាចៅប្រុសបង្កើតរបស់ អ្នកស្រី ពាន់ ភួងបុប្ផា អ្នកដឹកនាំរឿង កុមារី ២៥ឆ្នាំនេះផ្ទាល់តែម្តង។
ធ្មេចបើកៗ រយៈពេលប៉ុន្មានឆ្នាំកន្លងផុតទៅ ម៉ុង ម៉ានុត បានកាន់តែធំពេញរូបពេញរាង ថែមទាំងមានស្រស់សង្ហាផងដែរ ដោយថ្មីៗនេះផងដែរ ម៉ានុត ថែមទាំងបានបង្ហើរសំនៀងច្រៀង Cover បទចម្រៀងមួយបទមានចំណងជើងថា God Is A Woman របស់ Ariana Grande ដែលស្តាប់ទៅពិតជាពិរោះ និងព្រឺសម្បុរជាខ្លាំងទៅតាមទឹកដមសំលេងរបស់ប្អូន រហូតទទួលបានការសរសើរជាខ្លាំងពីសំណាក់អ្នកលេងបណ្តាញទំនាក់ទំនងសង្គម។
គួរឱ្យដឹងផងដែរថា ម៉ុង ម៉ានុត គឺជាប្អូនបង្កើតរបស់ តារាចម្រៀងសំនៀងធ្ងន់ ម៉ុង ម៉ានិត អតីតតារាចម្រៀង Pleng Record និងជាកវីនិពន្ធសៀវភៅប្រលោមលោកល្បីៗផងដែរ ។ សមត្ថភាពច្រៀងមិនធម្មតារបស់ ម៉ានុត ត្រូវបានគ្រប់គ្នាសន្និដ្ឋានបានថា ប្អូននឹងដើរតាមគន្លងបងប្រុសបស់ខ្លួននាពេលអនាគត តែទោះជាយ៉ាងណាយើងនឹងរង់ចាំមើលទាំងអស់គ្នាថា តើប្អូនម៉ានុតនឹងហក់ចូលប្រឡូកវិថីសិល្បៈដូចបងប្រុសដែរឬអត់៕
សូមទស្សនាវីដេអូបទចម្រៀង កុមារី ២៥ឆ្នាំ និងបទ God Is A Woman ដែល Cover ដោយប្អូនម៉ានុតទាំងអស់គ្នា៖
Comment here