យល់ដឹងសិល្បៈកម្សាន្ត

ចឹងសោះ! បានជាប្រុសណាក៏ដូចប្រុសណាដែរ ​តែងតែលួចមានស្រីក្បត់ចិត្តប្រពន្ធកូន

អំពើផិតក្បត់ក្នុងគ្រួសារជារឿងមួយធ្វើឱ្យបែក បាក់ប្តីប្រពន្ធ ​និងគ្រួសារតែមូលបានរហូតឈានទៅរកការលែងលះ ដោយអំពើផិតក្បត់ភាគ ច្រើនរមែងតែងតែកើតមានចំពោះបុរសជាងស្ត្រី ​ដែលមូលហេតុមួយចំនួនអាចមកពីបុរសជាប្តីផ្ទាល់ ​តែមូលហេតុខ្លះអាចមកបណ្តាលពីស្ត្រីតែម្តង។

ដូច្នេះយើងមកតាមដានទាំងអស់គ្នានូវមូលហេតុ ចម្បងមួយចំនួនដែលធ្វើឱ្យបុរសៗតែងតែចូលចិត្តលួចលាក់មានស្រីក្រៅក្បត់ប្រពន្ធកូន៖

១.ធម្មជាតិមនុស្សប្រុស៖ គេថាបុរសមាសសុទ្ធមិនខ្លាចភ្លើង ​ហើយដោយការបូកផ្សំនឹងចរិតបុរស មួយចំនួនចូលចិត្តរបស់ថ្មីៗប្លែកៗលេងសើចផងដែរនោះ ​ទាំងនេះហើយជាកត្តាឱ្យមានការផិតក្បត់។

២.រូបរាងខាងក្រៅ និងអារម្មណ៍ស្ត្រី៖ មនុស្សស្រីមានគ្រួសារហើយតែងមានបន្ទុកច្រើន ដែលអាចធ្វើ ឱ្យមានការប្រែប្រួលច្រើនដូចជាបាត់បង់រូបសម្រស់ មិនចូលចិត្តតែងខ្លួនដូចមុន ​ចូលចិត្តរអ៊ូច្រើន ធុញទ្រាន់ និងគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់ប្តី ​ដែលជាហេតុធ្វើឱ្យបុរសៗមិនសប្បាយចិត្តថែម ទាំងអាចឈានទៅរករបស់ថ្មីៗនៅខាងក្រៅ។

៣. មិនបំពេញបំណងលើគ្រែ៖ ធម្មជាតិមនុស្សប្រុសចូលចិត្តរឿងលើគ្រែណាស់ ហើយប្រសិនជា ប្រពន្ធមានការរវល់ច្រើន គ្មានអារម្មណ៍ ​ឬមិនបានបំពេញបំណងចំពោះប្តីគ្រប់គ្រាន់ទេនោះ ​នេះក៏ជា ហេតុផលមួយដែលធ្វើឱ្យបុរសៗលួចផិតក្បត់មានស្រីខាងក្រៅដែរ។

៤. មនុស្សស្រីរឿងច្រើន៖ ប្រុសៗចូលចិត្តអ្វីសាមញ្ញៗមិនចូលចិត្តរឿងច្រើនដូចជាស្ត្រីនោះទេ ​ដូច្នេះ ការដែលចូលចិត្តធ្វើតែរឿងឱ្យបុរសឈឺក្បាលធុញទ្រាន់ដូចជា ​ចូលចិត្តដើរលេងទិញទំនិញច្រើនហួស ហេតុ ​ចូលចិត្តរអ៊ូរទាំ ប្រចណ្ធច្រើន ហួងហែងច្រើន បិទសិទ្ធ ​ពូកែយំ  ទន់ជ្រាយ និងចូលចិត្តរករឿង នោះ ​នេះក៏ជាកត្តាដែលធ្វើឱ្យបុរសៗងាកទៅរកស្រីខាងក្រៅដែរ។

៦.មនុស្សប្រុសក៏ចេះអន់ចិត្ត និងត្រូវការយកចិត្តទុកដាក់៖ មនុស្សស្រីដែលមានគ្រួសារហើយចូលចិត្ត រអ៊ូរទាំ ​ចាប់កំហុស ​និងស្តីបន្ទោសបុរសជាប្តីណាស់ជាពិសេសមុខអ្នកដទៃ ដែលជាហេតុធ្វើឱ្យមនុស្ស ប្រុសអន់ចិត្ត និងគិតថាខ្លួនឯងគ្មានតម្លៃជាដើម។ ​ហើយម្យ៉ាងទៀតការដែលមិនសូវចេះយល់ចិត្ត និង យកចិត្ត ទុកដាក់ចំពោះប្តី ក៏ជារឿងមួយដែលធ្វើឱ្យបុរសអាចទៅរកស្រីផ្សេងដែលយល់ចិត្តបានដែរ។

៧.បុរសចូលចិត្តស្រីដែលមានភាពរីករាយ៖ មនុស្សស្រីដែលស្ងប់ស្ងាត់ពេក មិនសូវចេះនិយាយស្តី មិនចេះលេងសើច ​ឬមានការងាររវល់ច្រើនអាចធ្វើឱ្យបុរសជាប្តីមានអារម្មណ៍ឯកា ​ធុញទ្រាន់ គ្មានភាព ស្និទ្ធស្នាលរហូតគិតថារាល់ថ្ងៃរស់នៅជាមួយប្រពន្ធ ​ឬជាមួយគល់ឈើជាដើម។ ​ទាំងនេះហើយជា ហេតុផលធ្វើឱ្យបុរសៗអាចផិតក្បត់រកស្រីខាងក្រៅបាន៕

Comment here